សៀមរាប ៤យប់ ៣ថ្ងៃ
Tour Code: SR04ET03N
ថ្ងៃទី១
-
ការមកដល់ & ការផ្ទេរទៅកាន់សណ្ឋាគារ
-
បំពេញបែបបទចូលស្នាក់នៅសណ្ឋាគារ
-
ពេលវេលាទំនេរ ពេលវេលាសម្រាកបន្ទាប់ពីការមកដល់
-
ចូលរួមទស្សនាកម្មវិធីសម្តែង (អាចជាជម្រើស)
-
ផាប់ស្ទ្រីត (អាចជាជម្រើស)
-
សម្រាកនៅក្នុងសណ្ឋាគារ
រូបិយបត្រ
ថ្ងៃទី២
-
អាហារពេលព្រឹកនៅសណ្ឋាគារ
-
ទទួលយកសំបុត្រចូលទស្សនាប្រាសាទ
-
ប្រាសាទអង្គរវត្ត
-
ប្រាសាទអង្គរធំ
-
ជម្រើសពេលថ្ងៃ៖
-
ស្ប៉ា និងម៉ាស្សា (៩០នាទី)
-
វគ្គចំអិនអាហារ
-
កម្មវិធីជិះម៉ូតូកង់បួន
-
ទេសចរណ៍មើលថ្ងៃលិចលើទូកនៃបឹងទន្លេសាប
-
លុយបន្ថែម២៥$ អាចមានជម្រើស:
-
ដំណើរកម្សាន្តរុករក
-
កញ្ចប់ជិះខ្សែរ៉តប្រភេទB នៅ Angkor Zipline
-
ទស្សនាផាប់ស្ទ្រីត (អាចជាជម្រើស)
-
សម្រាកនៅក្នុងសណ្ឋាគារ
អតិថិជនអាចជ្រើសរើសទិញអាហារដោយផ្ទាល់ខ្លួន ឬបូកបញ្ជូលអាហារនៅក្នុងកញ្ចប់ដំណើរកម្សាន្តដែលតម្លៃនឹងប្រែប្រួលតាមនោះ។
សកម្មភាពនៅថ្ងៃដំបូងនៃដំណើរកម្សាន្តអាចប្រែប្រួលទៅពេលវេលានៃការមកដល់របស់អ្នក។
សម្គាល់
ថ្ងៃទី៣
-
សម្រាកនៅក្នុងសណ្ឋាគារ
-
ប្រាសាទកោះកេរ
-
ប្រាសាទបឹងមាលា
-
របាំប្រពៃណីអប្សរា
-
ការសម្តែងនិងប៊ូហ្វេសំរាប់អាហារពេលល្ងាច
-
ឬមានតែអាហារពេលល្ងាច
-
ទស្សនាផាប់ស្ទ្រីត (អាចជាជម្រើស)
-
សម្រាកនៅក្នុងសណ្ឋាគារ
ថ្ងៃទី4
-
អាហារពេលព្រឹកនៅសណ្ឋាគារ
-
កសិដ្ឋានសូត្រ
-
សាលាសិល្បៈអង្គរ
-
ការដើរទិញទំនិញៈ
-
ហាងកាត់ដេរសូត្រ Samatoa
-
ផ្សារECO Lite Latex
-
ហាងទំនិញដោយមិនគិតពន្ធ
-
បំពេញបែបបទចាក់ចេញពីសណ្ឋាគារ
-
ជូនអ្នកដំណើរទៅកាន់ព្រលានយន្តហោះ
-
ចេញដំណើរត្រឡប់ទៅវិញ
រួមបញ្ចូល
-
សណ្ឋាគាររួមបញ្ជូលអាហារពេលព្រឹក
-
មានសេវាកម្មជូនអ្នកដំណើរទៅមកពីសណ្ឋាគារទៅព្រលានយន្តហោះ និងពីព្រលានយន្តហោះទៅសណ្ឋាគារ
-
សកម្មភាពដែលបានរៀបរាប់ក្នុងដំណើរកម្សាន្តរួមបញ្ចូលមគ្គុទេស និងរថយន្តធ្វើដំណើរ
មិនរួមបញ្ចូល
-
សំបុត្រយន្តហោះក្រៅប្រទេស និងក្នុងប្រទេស
-
អាហារសម្រាប់ថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃដំណើរកម្សាន្ត និងសុរា
-
មិនរួមបញ្ជូលរបររបស់ផ្សេងៗ ដែលមិនបានរៀបរាប់នៅក្នុងគម្រោងនៃដំណើរកម្សាន្ត
មធ្យោបាយធ្វើដំណើរ
Big Bus
24
Van
Mini Bus
Sedan
3
8
12
កន្លែងស្នាក់នៅ
-
Siem Reap Evergreen
-
Lemongrass & Ginger Hotel
-
King Botique
-
Bou Savy Villa
-
Baby Elephant
-
Auberge Mont Royal
-
Khemara Angkor
-
Ree Hotel
-
La Da Kiri Botique
-
Amiral Hotel
-
Lucky Angkor Hotel & Spa
-
Steung Siem Reap
-
Tara Angkor Hotel
-
Khmer Mansion Hotel
-
La Residence Blanc D'Angkor
-
Prince D'Angkor
-
Sokha Angkor Hotel
-
Angkor Era
-
Central Suite Residence
-
Lotus Blanc
-
Sokha Convention Center
-
Le Meridien
-
Sofitel
ថ្ងៃទី១
មកដល់
មកដល់
តួនាទីរបស់មគ្គុទេសនិងអ្នកបើកបរនឹងទៅទទួលហើយជូនអ្នកទៅដល់សណ្ឋាគារ ដែលពេលវេលាបន្ទាប់ពីនោះអ្នកអាចចំនាយពេលដោយខ្លួនឯង សម្រាប់អ្នកមកដល់ពេលថ្ងៃអាចមានពេលច្រើនជាងអ្នកដែលនឹងមកដល់នៅពេលយប់។
ថ្ងៃទី២
អង្គរវត្ត និងអង្គរធំ (ច្រកទ្វារខាងត្បូង)/ប្រាសាទបាយ័ន
អង្គរវត្ត និងអង្គរធំ (ច្រកទ្វារខាងត្បូង)/ប្រាសាទបាយ័ន
ប្រាសាទបាយ័ន
6:30 am អាហារពេលព្រឹកនៅសណ្ឋាគារ
7:30 am មគ្គុទេសនិងទៅទទួលអ្នក ហើយផ្តល់នូវសំបុត្រចូលទស្សនាប្រាសាទ (សំបុត្រមានរយៈពេល៣ថ្ងៃ)
យើងនឹងនាំអ្នកទៅកាន់អង្គរវត្តដែលជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំងប្រាំពីរលើពិភពលោក និងជាប្រាសាទដែលធំជាង គេបំផុតដែល គ្របដណ្តប់លើផ្ទៃដីប្រហែល 162 ហិចតាហើយត្រូវឧទ្ទិសដល់ព្រះវិស្ណុនៃអាណាចក្រខ្មែរ។ នៅពេលដែលទៅទស្សនា ប្រាសាទនៅឧទ្យានបុរាណអង្គរតម្រូវឱ្យ មានសំលៀកបំពាក់ទៅតាមកំណត់ ពីព្រោះប្រាសាទទាំងនេះត្រូវបានចាត់ទុកថាជាទីសក្ការៈ បូជាហើយតម្រូវឲ្យពាក់ស្បែកជើងហ៊ុំជើង (មិនអនុញ្ញាតឱ្យពាក់ ស្បែកជើងផ្ទាត់) អាវមានឡេវ (អាវខ្លីមិនចេញផ្ចិត) និងខោគ្រប់ជង្គង់។
10:00 am បន្តទៀតយើងឆ្ពោះទៅកាន់ប្រាសាទតាព្រហ្ម ដែលពីដើមឡើយត្រូវបានគេស្គាល់ថាជា “រាជវិហារ” មានទីតាំងប្រហែលមួយគីឡូម៉ែត្រពី ខាងកើត នៃប្រាសាទ អង្គរធំនិងនៅគែមខាងត្បូងនៃបារាយណ៍ខាងកើត។ ប្រាសាំទនេះត្រូវបានបង្កើតឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ ក្រោយពីការដួលរលំនៃអាណាចក្រខ្មែរនៅ សតវត្សទី ១៥ ដែលប្រាសាទតាព្រហ្មត្រូវបានគេបោះបង់ចោលនិងមិនត្រួវបានយកចិត្ត ទុកដាក់អស់រយៈពេលជាច្រើនសតវត្ស។ ប្រាសាទអង្គរត្រូវបាន ការពារនិងស្ដារឡើងវិញនៅដើមសតវត្សទី ២១។ មហាវិទ្យាល័យ école française d'extrême-orient នៃប្រទេសបារាំងជឿជាក់ថា ប្រសិនបើប្រាសាទត្រូវ បានរកឃើញឆាប់ នោះមនុស្សជាច្រើនអាចធ្វើការអភិរក្សប្រាសាទបុរាណនៃប្រវត្តសាស្រ្តនេះឱ្យមកទ្រង់ទ្រាយដើមបាន។
12:00noon អាហារថ្ងៃត្រង់
សកម្មភាពជាជម្រើសសម្រាប់អ្នក ( អតិថិជនដែលចំណាយផ្ទាល់ខ្លួន )
ផ្សារចាស់ - អ្នកអាចចរចាជាមួយអ្នកជំនួញក្នុងស្រុក អាចរកទិញវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជាចម្លាក់ឈើសម្លៀក បំពាក់គ្រឿង អល ង្ការថោកៗ អាវយឺត គំរូ ក្រពើតូចៗ ដែលអ្នកអាចបំពេញតម្រូវការអ្នកចង់បានស្ទើរតែទាំងអស់។
ស្ប៉ា និងម៉ាស្ស៉ានៅ Bodia - ហាងដែលទទូលចំណាត់ថ្នាក់ល្អក្នុងប្រទេសខ្មែរ អ្នកអាចម៉ាស្សាយកកំលាំង (ការម៉ាស្សាបែបថៃរបស់ជន ជាតិខ្មែរដែល មនុស្សភាគច្រើនគិតថាជាប្រភពមកពីការម៉ាស្សារបស់ថៃ)
វគ្គចំអិនម្ហូប - រៀនពីរបៀបចម្អិនម្ហូបខ្មែរ វគ្គសិក្សារហ័សដែលតម្រូវឲ្យអ្នកត្រូវទិញគ្រឿងផ្សំនៅតាមទីផ្សារក្នុងស្រុកទៅតាមបញ្ជីកំណត់
ម៉តូកង់៤ - សាកសមសម្រាប់មនុស្សវ័យក្មេងនិងសកម្មភាពនៃមនុស្សវ័យក្មេងដែលអាចជ្រើសយកប្រភេទយានយន្ត ATV (យានយន្តគ្រប់ប្រភេទ) /យាន យន្តមានកង់បួន ដែលអាចជិះនៅជនបទនិងអាចជ្រើសរើសមួយក្នុងចំណោមកញ្ចប់ដែលសមស្របបំផុត តាមពេលវេលារបស់អ្នក។
ជិះខ្សែរ៉កអង្គរ - ធ្វើឡើងសម្រាប់មនុស្សចូលចិត្តផ្សងព្រេង ដូចនឹងការជិះយានជំនិះមានកង់បួនដែរ ដែលផ្តល់នូវកញ្ចប់សេវាផ្សេងៗដើម្បី បំពេញតម្រូវការរបស់ អ្នកឱ្យកាន់តែប្រសើរ។ កញ្ចប់ប្រភេទA ចំណាយពេលប្រហែល 5-6 ម៉ោងហើយកញ្ចប់ប្រភេទB ចំណាយ ពេលប្រហែល 3-4 ម៉ោង ដែលនេះគឺជាមធ្យោបាយ ដ៏ល្អសម្រាប់មនុស្សចំណាយពេលនៅពេលទំនេររបស់គេ។
7:00 pm អាហារពេលល្ងាច
8:00 pm ក្រោយពីអាហារពេលល្ងាចអ្នកអាចជ្រើសរើសដើរលេងក្នុងក្រុងដោយខ្លួនឯងឬត្រលប់ទៅសណ្ឋាគារវិញ។
សកម្មភាពជាជម្រើសសម្រាប់អ្នក ( អតិថិជនដែលចំណាយផ្ទាល់ខ្លួន ):
ផ្សាររាត្រី - អ្នកអាចចរចារតម្លៃជាមួយអ្នកលក់ក្នុងផ្សារដែលមានទំនិញសម្បូរបែប
ផាប់ស្ត្រីត - ញុំាស្រា ស្តាប់ចម្រៀង បាញ់ព្រួញ អាហារសម្រន់តាមចិញ្ចើមផ្លូវ អ្នកអាចកម្សាន្តទៅចង់របស់អ្នក។
ថ្ងៃទី៣
ប្រាសាទបេងមាលា និងការរាំរបាំប្រពៃណី
ប្រាសាទបេងមាលា និងការរាំរបាំប្រពៃណី
ប្រាសាទកោះកេរ្តិ៍
7:00 am អាហារពេលព្រឹកនៅសណ្ឋាគារ
7:30 am មគ្គទេសយើងនឹងនាំអ្នកទៅកាន់បឹងមាលាដែលមានទីតាំងប្រហែល 60 គីឡូម៉ែត្រឫ 1-2 ម៉ោងពីទីក្រុងដោយអាស្រ័យលើស្ថានភាពផ្លូវ ដែលវាជាកន្លែងមួយ ដែលហ៊ុំព័ទ្ធទៅដោយព្រៃដុះតូចៗ។ ប្រាសាទនេះធ្វើឡើងពីថ្មភក់ពីភ្នំគូលែន (ទឹកជ្រោះភាគខាងកើត) វាផ្តល់ឱ្យ អ្នកនូវអារម្មណ៍រំភើបបែបព្រៃធម្មជាតិដែល ជាទូទៅគេឃើញនៅក្នុងខ្សែភាពយន្តបែបសកម្មដូចជា រ៉េនប៉ូ អ្នកប្រម៉ាញ់ អ្នកប្រណាំងមរណៈ និង រឿងIndiana jones។
11:00 am មគ្គុទ្ទេសនឹងជូនអ្នកទៅសណ្ឋាគារ ហើយអ្នកអាចសំអាតខ្លួន បន្ទាប់មកមគ្គុទ្ទេសរបស់យើងនឹងនាំអ្នកទៅទទួលទានអាហារពេលថ្ងៃ។
12:00 noon ទទួលលោកអ្នកសំរាប់អាហារពេលថ្ងៃ
1:30 pm បន្ទាប់ពីអាហារថ្ងៃត្រង់រួច គេនឹងនាំអ្នកទៅសួនឧទ្យានអង្គរបុរាណល្បីឈ្មោះ ដែលមានចម្លាក់ថ្មមួយចំនួនដែលអ្នកអាចឃើញនៅគ្រប់ទីកន្លែង។ ប្រាសាទនេះ កសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះសិវៈ ដែលរឿងព្រេងបានសន្មត់ថាប្រាសាទនេះត្រូវបានបង្កើតឡើងដោយស្ត្រីដោយផ្អែកលើចម្លាក់នៃប្រាសាទ ដូច្នេះទើបគេ ហៅថា ប្រាសាទបន្ទាយស្រី។ រចនាសម្ពន្ធ័ទាំងមូលត្រូវបានធ្វើឡើងពីថ្មភក់ពណ៌ផ្កាឈូក ដែលធ្វើឱ្យវា មានលក្ខណៈពិសេសប្លែកពីប្រាសាទអង្គរវត្ត។
4:30 pm បន្ទាប់ពីទស្សនាប្រាសាទ អ្នកអាចត្រលប់ទៅសណ្ឋាគារវិញដើម្បីសម្រាកបន្តិច ហើយមគ្គុទ្ទេសរបស់យើងនឹងនាំអ្នកទៅទទួលទាន អាហារពេលល្ងាច។
6:30 pm មកទទួលទៅញ៉ាំអាហារពេលល្ងាច
7:00 pm អាហារពេលល្ងាច
8:00 pm ក្រោយពីអាហារពេលល្ងាចអ្នកអាចជ្រើសរើសដើរលេងក្នុងក្រុងដោយខ្លួនឯងឬត្រលប់ទៅសណ្ឋាគារវិញ។
សកម្មភាពជាជម្រើសសម្រាប់អ្នក ( អតិថិជនដែលចំណាយផ្ទាល់ខ្លួន ):
ផ្សាររាត្រី - អ្នកអាចចរចារតម្លៃជាមួយអ្នកលក់ក្នុងផ្សារដែលមានទំនិញសម្បូរបែប
ផាប់ស្រ្តីត- ញុំាស្រា ស្តាប់ចម្រៀង បាញ់ព្រួញ អាហារសម្រន់តាមចិញ្ចើមផ្លូវ អ្នកអាចកម្សាន្តទៅចង់របស់អ្នក។
ថ្ងៃទី៤
កសិដ្ឋានសូត្រ សាលាសិល្បៈអង្គរ ពេលទំនេររហូរដល់ម៉ោងចាកចេញ
កសិដ្ឋានសូត្រ សាលាសិល្បៈអង្គរ ពេលទំនេររហូរដល់ម៉ោងចាកចេញ
កសិដ្ឋានសូត្រ
7:00 am អាហារពេលព្រឹក
7:30 am ពេលព្រឹកយើងធ្វើដំណើរទៅកសិដ្ឋានសូត្រ និងសាលាសិល្បៈអង្គរដែលជាសហគ្រាសសំរាប់សង្គមនៅកម្ពុជា គោលបំណងគឺបណ្តុះ បណ្តាល មនុស្សវ័យ ក្មេងនៅតាមតំបន់ជនបទ ដើម្បីឱ្យពួកគេអាចទទួលបានការងារដែលពួកគេត្រូវការ លើជំនាញជួសជុល សិប្បកម្មខ្មែរបុរាណដូចជា ចម្លាក់ថ្មនិងចម្លាក់ឈើ រូប ចម្លាក់និងគំនូរលើរូបចម្លាក់ គំនូរលើសូត្រ ម្រ័ក្សណ៍ខ្មុក និងគ្រឿងតុបតែងប្រាក់ជាដើម។ សិប្បករអង្គរគឺជាក្រុមហ៊ុន ពាក់កណ្តាលសាធារណៈមួយ ត្រូវបាន បង្កើតឡើងនៅឆ្នាំ 1992 ដោយក្រសួងអប់រំនៃប្រទេសកម្ពុជាក្នុងគម្រោងអប់រំមួយហៅថា CEFP (les chantiers ecoles de formation professionnelle) បានបង្កើតឡើងជាពិសេសដើម្បីកសាងរដ្ឋត្រឡប់មកវិញក្រោយសង្គ្រាម។
10:00 noon បន្ទាប់មកអ្នកអាចទៅទស្សនកិច្ចនៅផ្សារសូត្រSamatoa នៅទីនេះអ្នកអាចស្វែងរកសំលៀកបំពាក់សូត្រដ៏ល្អឥតខ្ចោះ ប្រសិនបើអ្នកចូល ចិត្តសូត្រនៅទីនោះ ម្ចាស់ហាងអាចកែតម្រូវតាមការចង់បានរបស់អ្នក ដែលក្រណាត់សូត្រនេះត្បាញដោយអ្នកស្រុកនៅតាមមូលដ្ឋាន។
ជាជម្រើស
Eco Lite Latex សៀមរាប - ខ្នើយទាំងអស់មិនសាកសមសម្រាប់មនុស្សគ្រប់គ្នាទេ មនុស្សខ្លះមានតម្រូវការពិសេស។ ខ្នើយនិងពូកដែល
ផលិតផលដោយ Eco Lite Latex នឹងផ្តល់នូវលក្ខណៈពិសេសផ្សេងៗលើផលិតផល ដើម្បីសម្រួលសារពាង្គកាយមនុស្សផងដែរ។
ហាងទំនិញដែលគ្មានពន្ធ - ការដើរទិញឥវ៉ាន់ដោយមិនគិតពន្ធ។ ហាងទំនិញដែលមិនគិតពន្ធនៅសៀមរាបអាចបំពេញតាមតម្រូវការរបស់ អ្នកបាន។
7:00 pm មគ្គុទេសរបស់យើងនឹងនាំអ្នកទៅញ៉ាំអាហារពេលល្ងាច។
3:30 pm ក្រោយពីអាហារពេលល្ងាច អ្នកអាចជ្រើសរើសដើរលេងក្នុងក្រុងដោយខ្លួនឯងឬត្រលប់ទៅសណ្ឋាគារវិញ។
សកម្មភាពជាជម្រើសសម្រាប់អ្នក ( អតិថិជនដែលចំណាយផ្ទាល់ខ្លួន ):
ផ្សាររាត្រី - អ្នកអាចចរចារតម្លៃជាមួយអ្នកលក់ក្នុងផ្សារដែលមានទំនិញសម្បូរបែប
ផាប់ស្រ្ទីត - ញុំាស្រា ស្តាប់ចម្រៀង បាញ់ព្រួញ អាហារសម្រន់តាមចិញ្ចើមផ្លូវ អ្នកអាចកម្សាន្តទៅចង់របស់អ្នក។
12:00 noon អាហារថ្ងៃត្រង់
មគ្គុទេសនិងអ្នកបើកបរនឹងជូនអ្នកទៅកាន់អាកាសយានដ្ឋានមុនពីរ បីម៉ោងមុនពេលហោះហើរ ហើយអ្នកនឹងមានពេលវេលាទំនេរទៅតាម ម៉ោងហោះហើរ របស់អ្នក ហើយអ្នកអាចជ្រើសរើសទៅទស្សនាទីប្រជុំជន ភោជនីយដ្ឋាន ឬទៅស្ប៉ាជាដើម។ នេះជាឱកាសមួយដើម្បីឲ្យអ្នក ទៅទស្សនាឡើងវិញនូវអ្វីដែល បានខកខានក្នុងរយៈពេលពីរបីថ្ងៃមុន។ រយៈពេលបីម៉ោងមុនពេលចាក ចេញទៅព្រលានយន្តហោះ យើងសូម ណែនាំឱ្យអ្នកនៅសណ្ឋាគារហើយរង់ចាំអ្នក បើកបររបស់យើងមកទទួលអ្នកដើម្បីធានាថាអ្នកមានពេលគ្រប់គ្រាន់ដើម្បីពិនិត្យមើលឡើងវិញ មុននឹងហោះហើរ។