៥ថ្ងៃ ៤យប់ សៀមរាប កញ្ចប់មូលដ្ឋាន
Tour Code: SR05ET010P
ថ្ងៃទី១
-
ការមកដល់ & ការផ្ទេរទៅកាន់សណ្ឋាគារ
-
បំពេញបែបបទចូលស្នាក់នៅសណ្ឋាគារ
-
ពេលវេលាទំនេរ ពេលវេលាសម្រាកបន្ទាប់ពីការមកដល់
-
ចូលរួមទស្សនាកម្មវិធីសម្តែង (អាចជាជម្រើស)
-
ផាប់ស្ទ្រីត (អាចជាជម្រើស)
-
សម្រាកនៅក្នុងសណ្ឋាគារ
ថ្ងៃទី៤
-
អាហារពេលព្រឹកនៅសណ្ឋាគារ
-
ដំណើរកំសាន្តនៅវង់ធំ
-
ប្រាសាទព្រះខ័ន
-
ប្រាសាទតាកែវ
-
ប្រាសាទប្រែរូប
-
ប្រាសាទមេបុណ្យខាងកើត
-
កសិដ្ឋានសូត្រ
-
Artisans DÁngkor
-
ការដើរផ្សារ:
-
ហាងកាត់ដេរសូត្រ Samatoa
-
ផ្សារ ECO Lite Latex
-
ហាងលក់ឥវ៉ាន់ដោយមិនគិតថ្លៃពន្ធ
-
ទស្សនាផាប់ស្ទ្រីត (អាចជាជម្រើស)
-
សម្រាកនៅក្នុងសណ្ឋាគារ
ថ្ងៃទី ២
-
អាហារពេលព្រឹកនៅសណ្ឋាគារ
-
ទទួលយកសំបុត្រចូលទស្សនាប្រាសាទ
-
ក្រុមប្រាសាទតំបន់រលួស
-
បន្ទាយសំរែ
-
អាហារថ្ងៃត្រង់ (អាចជាជម្រើស)
-
សំរាកក្រោយពេលអាហារថ្ងៃត្រង់
-
ភ្នំបាក់ខែង (អាចជាជម្រើស)
-
ប្រាសាទបក្សីចាំក្រុង
-
ប្រាសាទអង្គរធំ/ច្រកទ្វារខាងត្បូង
-
ប្រាសាទអង្គរធំ
-
ទស្សនាផាប់ស្ទ្រីត (អាចជាជម្រើស)
-
សម្រាកនៅក្នុងសណ្ឋាគារ
ថ្ងៃទី៥
-
អាហារពេលព្រឹកនៅសណ្ឋាគារ
-
ពេលវេលាផ្ទាល់ខ្លួន
-
បំពេញបែបបទចាក់ចេញពីសណ្ឋាគារ
-
ជូនអ្នកដំណើរទៅកាន់ព្រលានយន្តហោះ
-
ចេញដំណើរត្រឡប់ទៅវិញ
ថ្ងៃទី ៣
-
អាហារពេលព្រឹកនៅសណ្ឋាគារ
-
ប្រាសាទអង្គរវត្ត
-
ត្រឡប់ទៅសណ្ឋាគារវិញ
-
ជម្រើសសម្រាប់ពេលថ្ងៃៈ
-
ស្ប៉ា និងម៉ាស្សា(90នាទី)
-
ថ្នាក់ចំអិនអាហារ
-
កម្មវិធីជិះយាន្តជំនិះប្រភេទដែលមានកង់បួន
-
ទេសចរណ៍មើលថ្ងៃលិចលើទូកនៃបឹងទន្លេសាប
-
លុយបន្ថែម២៥$ អាចមានជម្រើស:
-
ដំណើររុករកដែលមានបញ្ជូលសកម្មភាព៤ប្រភេទ
-
កញ្ចប់ជិះខ្សែរ៉តប្រភេទB នៅ Angkor Zipline
-
ត្រឡប់ទៅសណ្ឋាគារវិញ
-
ទស្សនាផាប់ស្ទ្រីត (អាចជាជម្រើស)
-
សម្រាកនៅក្នុងសណ្ឋាគារ
មធ្យោបាយធ្វើដំណើរ
Big Bus
Van
Mini Bus
Sedan
24
3
8
12
រួមបញ្ចូល
-
អាហារពេលព្រឹកនៅសណ្ឋាគារ
-
មានសេវាកម្មជូនអ្នកដំណើរទៅមកពីសណ្ឋាគារទៅព្រលានយន្តហោះ
-
សកម្មភាពដែលបានរៀបរាប់នៅក្នុងដំណើរកម្សាន្ត រួមបញ្ចូលមគ្គទេសន៍ និងរថយន្តធ្វើដំណើរ។
មិនរួមបញ្ចូល
-
សំបុត្រយន្តហោះក្រៅប្រទេស និងក្នុងប្រទេស
-
អាហារសម្រាប់ថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃដំណើរកម្សាន្ត និងសុរា
-
មិនរួមបញ្ចូលរបស់របរផ្សេងៗ ដែលមិបានរៀបរាប់នៅក្នុងដំណើរកម្សាន្តនេះ។
រូបិយបត្រ
អតិថិជនអាចជ្រើសរើសទិញអាហារដោយផ្ទាល់ខ្លួន ឬបូកបញ្ជូលអាហារនៅក្នុងកញ្ចប់ដំណើរកម្សាន្តដែលតម្លៃនឹងប្រែប្រួលតាមនោះ។
សកម្មភាពនៅថ្ងៃដំបូងនៃដំណើរកម្សាន្តអាចប្រែប្រួលទៅពេលវេលានៃការមកដល់របស់អ្នក។
ចំណាំ
ថ្ងៃទី ១
មកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប
មកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប
តួនាទីរបស់មគ្គុទេសនិងអ្នកបើកបរនឹងទៅទទួលហើយជូនអ្នកទៅដល់សណ្ឋាគារ ដែលពេលវេលាបន្ទាប់ពីនោះអ្នកអាចចំនាយពេលដោយខ្លួនឯង សម្រាប់អ្នកមកដល់ពេលថ្ងៃអាចមានពេលច្រើនជាងអ្នកដែលនឹងមកដល់នៅពេលយប់។
ថ្ងៃទី ២
ក្រុមប្រាសាទតំបន់រលួស និងអង្គរធំ
ក្រុមប្រាសាទតំបន់រលួស និងអង្គរធំ
ថ្ងៃលិចនៅកំពូលភ្នំបាខែង ជាទស្សនីយភាពដ៏ល្បីល្បាញនិងជាបទពិសោធន៍ដ៏មានអត្ថន័យបំផុត។ ប្រាសាទនេះត្រូវបានការពារដោយអង្គការមូលនិធិរូបិយវត្ថុពិភពលោក (WMF) ។
6:30am អាហារពេលព្រឹកនៅសណ្ឋាគារ
7:30am មគ្គុទេសនិងមកទទួលអ្នក ហើយផ្តល់នូវសំបុត្រចូលទស្សនាប្រាសាទ (សំបុត្រនេះមានសុពលភាពរយៈពេលបីថ្ងៃ)
ក្រុមប្រាសាទតំបន់រលួស ជាបណ្តុះប្រាសាទដែលបង្កើតឡើងដំបូងបង្អស់ដោយជនជាតិខ្មែរ កសាងឡើងនៅដើមសតវត្សទី៩ ដែលបង្ហាញ អំពីអរិយធម៌ខ្មែរដំបូង។ ប្រាសាទបាគង លលៃ និងព្រះគោជាបណ្តុំប្រាសាទសំខាន់ៗ នៃក្រុមប្រាសាទនេះ។ ប្រាសាទលលៃនិងព្រះគោត្រូវគេ បានកំណត់ថាជាវត្តអារាមពុទ្ធសាសនាថេរវាទសម័យថ្មីនាសម័យនោះ។
10:00 am ទស្សនាប្រាសាទបន្ទាយសំរែ៉ ជាប្រាសាទដ៏គួរឲ្យកត់សម្គាល់ដែលមានរចនាបទស្ថាបត្យកម្មស្រដៀងនឹងប្រាសាទអង្គរវត្តដែលមានកំពូល មូយ ក្នុងចំនោមប្រាសាទដទៃទៀតនៅក្នុងតំបន់ ដូចជាប្រាសាទធម្មនន្ទនិងចៅសាយទេវតា។ ប្រាសាទនេះមានរចនាបទស្ថាត្យកម្មដូចគ្នា នឹងប្រាសាទភីមៃនៅភាគឦសាននៃប្រទេសថៃ ដូច្នេះមានមនុស្សមួយចំនួនគិតថាវាជាបុព្វបទ នៃប្រាសាទអង្គរវត្ត។ ទោះបីជាគ្មានសិលា ចារឹកដើម្បីបង្ហាញជាភ័ស្តុតាង ប្រាសាទនេះត្រូវបានគេគិតថាត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី 2 នៅដើមសតវត្សទី 12 (នៃអាណាចក្រអង្គរ) ។
12:00noon អាហារថ្ងៃត្រង់
2:00pm ពេលថ្ងៃយើងនឹងជូនអ្នកទៅកាន់ប្រាសាទអង្គរធំ (ច្រកទ្វារខាងត្បូង) ដែលត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទបាយ័ន ឬជាកំពែងទីក្រុង។ អង្គរធំគឺជា ប្រាសាទដែលមានដូចជា ប្រាសាទបាយ័ន ទីលានជល់ដំរី ទីលានព្រះគម្លង់ ប្រាសាទបាពួន និងប្រាសាទជាច្រើនទៀត។ នៅទីនេះ យើងមានឱកាសដើម្បីទស្សនាប្រាសាទក្បែរ ៗ នោះដូចជាប្រាសាទបក្សីចាំ ក្រុងជាដើម។
7:00pm មគ្គុទេសរបស់យើងនឹងនាំអ្នកទៅភោជនីយដ្ឋានសម្រាប់អាហារពេលល្ងាច។
ថ្ងៃទី 3
ប្រាសាទអង្គរវត្ត និងសកម្មភាពដែលអាចជ្រើសរើសបាន
ប្រាសាទអង្គរវត្ត និងសកម្មភាពដែលអាចជ្រើសរើសបាន
ប្រាសាទអង្គរវត្តគឺជាវិមានសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក
7:00 am អាហារពេលព្រឹកនៅសណ្ឋាគារ
7:30 am មគ្គុទេសនិងមកទទួលអ្នក ហើយផ្តល់នូវសំបុត្រចូលទស្សនាប្រាសាទ (សំបុត្រនេះមានសុពលភាពរយៈពេលបីថ្ងៃ)
ក្រុមប្រាសាទតំបន់រលួស ជាបណ្តុះប្រាសាទដែលបង្កើតឡើងដំបូងបង្អស់ដោយជនជាតិខ្មែរ កសាងឡើងនៅដើមសតវត្សទី៩ ដែលបង្ហាញ អំពីអរិយធម៌ខ្មែរដំបូង។ ប្រាសាទបាគង លលៃ និងព្រះគោជាបណ្តុំប្រាសាទសំខាន់ៗ នៃក្រុមប្រាសាទនេះ។ ប្រាសាទលលៃនិងព្រះគោត្រូវគេ បានកំណត់ថាជាវត្តអារាមពុទ្ធសាសនាថេរវាទសម័យថ្មីនាសម័យនោះ។
12:00 noon អាហារថ្ងៃត្រង់
1:30 pm អ្នកអាចនឹងនឿយហត់ក្រោយពីទស្សនាប្រាសាទពេញមួយព្រឹក ដូច្នេះនៅពេលរសៀលអ្នកអាចសម្រាកបាន។ ឬអ្នកអាច ជ្រើសរើសសម្រាកក្បែរអាងហែលទឹករបស់សណ្ឋាគារ ឬ ទៅទិញវត្ថុអនុស្សាវរីយ៍នៅផ្សារចាស់នៅក្នុងក្រុង។
ជម្រើសសម្រាប់សកម្មភាពដំណើរកម្សាន្ត៖
ផ្សារចាស់ - អ្នកអាចចរចាជាមួយអ្នកជំនួញក្នុងស្រុក អាចរកទិញវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជាចម្លាក់ឈើសម្លៀក បំពាក់គ្រឿង អលង្ការថោកៗ អាវយឺត គំរូក្រពើតូចៗ ដែលអ្នកអាច បំពេញតម្រូវការអ្នកចង់បានស្ទើរតែទាំងអស់។
ស្ប៉ា និងមាស៉្សានៅហាង Bodia - ហាងដែលទទូលចំណាត់ថ្នាក់ល្អក្នុងប្រទេសខ្មែរ អ្នកអាចម៉ាស្សាយកកំលាំង (ការម៉ាស្សាបែបថៃ របស់ជនជាតិខ្មែរដែលមនុស្សភាគច្រើនគិតថាជា ប្រភពមកពីការម៉ាស្សារបស់ថៃ)
វគ្គចម្អិនអាហារ - រៀនពីរបៀបចម្អិនម្ហូបខ្មែរ វគ្គសិក្សារហ័សដែលតម្រូវឲ្យអ្នកត្រូវទិញគ្រឿងផ្សំនៅតាមផ្សារក្នុងស្រុកទៅតាមបញ្ជីកំណត់ឲ្យ
ម៉ូតូធំកង់បួន- សាកសមសម្រាប់មនុស្សវ័យក្មេងនិងសកម្មភាពនៃមនុស្សវ័យក្មេងដែលអាចជ្រើសយកប្រភេទយាន យន្ត ATV (យានយន្តគ្រប់ប្រភេទ) /យានយន្តមានកង់បួន ដែល អាចជិះនៅជនបទនិងអាចជ្រើសរើសមួយក្នុងចំណោមកញ្ចប់ដែល សមស្របបំផុតតាមពេលវេលារបស់អ្នក។
ខ្សែររ៉ត Angkor - ធ្វើឡើងសម្រាប់មនុស្សចូលចិត្តផ្សងព្រេង ដូចនឹងការជិះយានយន្តកង់បួនដែរ ដែលផ្តល់នូវកញ្ចប់សេវាផ្សេងៗដើម្បី បំពេញតម្រូវការរបស់អ្នកឱ្យកាន់តែប្រសើរ។ កញ្ចប់ប្រភេទA ចំណាយពេលប្រហែល 5-6 ម៉ោងហើយកញ្ចប់ប្រភេទB ចំណាយ ពេលប្រហែល 3-4 ម៉ោង ដែលនេះគឺជាមធ្យោបាយដ៏ល្អសម្រាប់មនុស្សចំណាយពេលនៅពេលទំនេរ របស់គេ។
7:30 pm ក្រោយមកនៅពេលល្ងាច មគ្គុទ្ទេសរបស់យើងនឹងនាំអ្នកទៅញ៉ាំអាហារពេលល្ងាចហើយអ្នកក៏អាចជ្រើសរើសរីករាយជាមួយការ សម្តែងរបាំអប្សរាផងដែរ (របាំប្រពៃណីខ្មែរ)។
ថ្ងៃទី ៤
ប្រាសាទវង់ធំ ព្រះខ័ន ប្រែរូប មេបុណ្យខាងកើត កសិដ្ឋានសូត្រ និងការទិញទំនិញ
ប្រាសាទវង់ធំ ព្រះខ័ន ប្រែរូប មេបុណ្យខាងកើត កសិដ្ឋានសូត្រ និងការទិញទំនិញ
ប្រាសាទព្រះខ័ន
7:00 am អាហារពេលព្រឹកនៅសណ្ឋាគារ
7:30 am ថ្ងៃនេះយើងនឹងស្វែងយល់ពីប្រាសាទឲ្យបានច្រើន យើងនឹងដើរតាម “វង់ធំ" (រយៈពេល 2 ថ្ងៃ 4 ថ្ងៃនិង 5 ថ្ងៃ) លើការដើរមើលទេសភាព ដែល វង់នេះមានទេសភាពគយគន់ច្រើន ជាងវង់តូច។ វង់ធំគ្របដណ្តប់ដោយស្ថាបត្យកម្មបុរាណសម្បូរបែបនិងប្លែកៗជាច្រើននាសម័យខ្មែរបុរាណ មានប្រាសាទព្រះខ័ន និងប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យ
ខាងកើតមានប្រាសាទជាច្រើនទៀតដូចជាតាសោមនិងប្រែរូប។ល។
12:00 noon អាហារពេលថ្ងៃត្រង់
1:30 pm ពេលរសៀលយើងធ្វើដំណើរទៅកសិដ្ឋានសូត្រ និងសាលាសិល្បៈអង្គរដែលជាសហគ្រាសសំរាប់សង្គមនៅកម្ពុជា គោលបំណងគឺបណ្តុះ បណ្តាលមនុស្សវ័យក្មេងនៅតាមតំបន់ជនបទ ដើម្បីឱ្យពួកគេអាចទទួលបានការងារដែលពួកគេត្រូវការ លើជំនាញជួសជុល សិប្បកម្មខ្មែរ បុរាណដូចជាចម្លាក់ថ្មនិងចម្លាក់ឈើ រូបចម្លាក់និងគំនូរលើរូបចម្លាក់ គំនូរលើសូត្រ ម្រ័ក្សណ៍ ខ្មុក និងគ្រឿងតុបតែងប្រាក់ជាដើម។ សិប្បករ អង្គរគឺជាក្រុមហ៊ុនពាក់ កណ្តាលសាធារណៈមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ 1992 ដោយក្រសួងអប់រំនៃប្រទេសកម្ពុជាក្នុងគម្រោងអប់ រំមួយហៅថា CEFP (les chantiers ecoles de formation professionnelle) បានបង្កើតឡើងជាពិសេសដើម្បីកសាងរដ្ឋត្រឡប់មកវិញក្រោយសង្គ្រាម។
3:30 pm បន្ទាប់មកអ្នកអាចទៅទស្សនកិច្ចនៅផ្សារសូត្រSamatoa នៅទីនេះអ្នកអាចស្វែងរកសំលៀកបំពាក់សូត្រដ៏ល្អឥតខ្ចោះ ប្រសិនបើអ្នកចូល ចិត្តសូត្រនៅទីនោះ ម្ចាស់ហាងអាចកែតម្រូវតាម ការចង់បានរបស់អ្នក ដែលក្រណាត់សូត្រនេះត្បាញដោយអ្នកស្រុកនៅតាមមូលដ្ឋាន។
សកម្មភាពដែលអាចជ្រើសរើសបាន
ផ្សារ Eco Lite Latex - ខ្នើយទាំងអស់មិនសាកសមសម្រាប់មនុស្សគ្រប់គ្នាទេ មនុស្សខ្លះមានតម្រូវការពិសេស។ ខ្នើយនិងពូកដែលផលិតដោយ Eco Lite Latex នឹងផ្តល់នូវ លក្ខណៈពិសេសផ្សេងៗលើផលិតផលដើម្បីសម្រួលសារពាង្គកាយមនុស្សផងដែរ។
ហាងទំនិញដែលគ្មានពន្ធ - ការដើរទិញឥវ៉ាន់ដោយមិនគិតពន្ធ។ ហាងទំនិញដែលមិនគិតពន្ធនៅសៀមរាបអាចបំពេញតាមតម្រូវការរបស់ អ្នកបាន។
ថ្ងៃទី ៥
ពេលវេលាទំនេរនិងការធ្វើដំណើរត្រឡប់មកវិញ
ពេលវេលាទំនេរនិងការធ្វើដំណើរត្រឡប់មកវិញ
ដំណើរត្រឡប់ទៅវិញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប
7:00 am អាហារពេលព្រឹកនៅសណ្ឋាគារ
មគ្គុទេសនិងអ្នកបើកបរនឹងជូនអ្នកទៅកាន់អាកាសយានដ្ឋានមុនពីរ បីម៉ោងមុនពេលហោះហើរ ហើយអ្នកនឹងមានពេលវេលាទំនេរទៅតាម ម៉ោងហោះហើររបស់អ្នក ហើយអ្នកអាច ជ្រើសរើសទៅទស្សនាទីប្រជុំជន ភោជនីយដ្ឋាន ឬទៅស្ប៉ាជាដើម។ នេះជាឱកាសមួយដើម្បីឲ្យអ្នក ទៅទស្សនាឡើងវិញនូវអ្វីដែលបានខកខានក្នុងរយៈពេលពីរបីថ្ងៃមុន។ រយៈ ពេលបីម៉ោងមុនពេលចាក ចេញទៅព្រលានយន្តហោះ យើងសូម ណែនាំឱ្យអ្នកនៅសណ្ឋាគារហើយរង់ចាំអ្នកបើកបររបស់យើងមកទទួលអ្នកដើម្បីធានាថាអ្នកមានពេលគ្រប់គ្រាន់ ដើម្បីពិនិត្យមើលឡើងវិញមុន នឹងហោះហើរ។